ខ្មែរណូត

ស្វែងរក

  • PR

    មនុស្សទៅស្នាដៃនៅ! រឿងចុងក្រោយរបស់ ស៊ិន ឧត្តមផល្លា មុនលាចាកលោកនឹងចាក់ផ្សាយយប់នេះ

    BY Liny Chan August 8, 2022
    មនុស្សទៅស្នាដៃនៅ! រឿងចុងក្រោយរបស់ ស៊ិន ឧត្តមផល្លា មុនលាចាកលោកនឹងចាក់ផ្សាយយប់នេះ

    ភាពយន្តអប់រំ លោកគ្រូខ្ញុំ ជាភាពយន្តខ្នាតខ្លីថ្មីមួយ ដែលពោរពេញទៅដោយតម្លៃអប់រំខ្ពស់ ដែលដកស្រង់ចេញពីរឿងពិតមួយក្នុងសង្គម បូកផ្សំជាមួយនឹងរូបារម្មណ៍ និងគំនិតសំយោគថ្មីរបស់កវីនិពន្ធ ធ្វើអោយលេចចេញជាសាច់រឿងថ្មីមួយ ដើម្បីជាសារមួយដាសតឿន ក្រើនរំលឹកអោយកុលបុត្រ កុលធីតាខ្មែរ ស្គាល់ពីតម្លៃពិតប្រាកដរបស់គ្រូ ដែលជាអាណាព្យាបាលទី២ របស់យើង ភាពយន្តអប់រំ លោកគ្រូខ្ញុំ នឹងបង្ហាញអោយអ្នកស្គាល់ពីតម្លៃរបស់គ្រូកាន់តែច្បាស់ ។

    មិនត្រឹមតែប៉ុណ្ណោះ ក៏មានតម្លៃអប់រំជាច្រើនទៀតលាយឡំគ្នាក្នុងសាច់រឿងតែមួយនេះ ។ សម្រាប់ភាពយន្តនេះដែរ មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជាលោក ញ៉ែម សុគន្ធ លោក យក់ ដួងតារា អ្នកនាង ស៊ិន ឧត្តមផល្លា តែគួរអោយស្ដាយពេលនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានលាចាកលោកនេះទៅហើយ បន្សល់ទុកតែស្នាដៃសម្ដែងយ៉ាងល្អឥតខ្ចោះ ប្រៀបបានដូចជាការចងចាំមួយដ៏ល្អ សម្រាប់ទស្សនិកជនដែលនិយមចូលចិត្តរាល់ការសម្ដែងរបស់អ្នកនាង ។

    ភាពយន្ត លោកគ្រូខ្ញុំ នឹងផ្សាយជូនទស្សនានៅសប្ដាហ៍ក្រោយនេះ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay