ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ម៉ាណែត ពន្យល់គោលការណ៍ក្នុងការជ្រើសរើសទ័ព ការផ្ទេរអង្គភាព ការតែងតាំង និងការតម្លើងឋានន្តរស័ក្តិ (មានវីដេអូ)

    BY Khmernote Media August 8, 2022
    ឯកឧត្តម ហ៊ុន ម៉ាណែត ពន្យល់គោលការណ៍ក្នុងការជ្រើសរើសទ័ព ការផ្ទេរអង្គភាព ការតែងតាំង និងការតម្លើងឋានន្តរស័ក្តិ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កន្លងទៅមានមតិមួយចំនួនបានលើកឡើងសួរថា ហេតុអ្វីបានជា ហ៊ុន ម៉ាណែត តឹងរឹងម៉្លេះជាមួយនឹងការជ្រើសរើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង និងការតម្លើងឋានន្តរស័ក្តិក្នុងកងទ័ពជើងគោក?

    នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានទម្លាយនូវចម្ងល់ទាំងអស់នេះ ដោយបានបញ្ជាក់អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យលោកមានការតឹងរឹងលើរឿងទាំងអស់នេះ នៅពេលចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ហេតុដូច្នេះ ខ្ញុំសូមចែករំលែកអំពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក់ព័ន្ធនឹងការដឹកនាំកងទ័ព។ ខ្ញុំមិនមែនចង់បង្ហាញថាទស្សនៈរបស់ខ្ញុំល្អឬ ត្រឹមត្រូវឥតខ្ចោះនោះទេ។ អាចមានបងប្អូនខ្លះយល់ស្រប ហើយមានបងប្អូនខ្លះមិនយល់ស្របនូវទស្សនៈរបស់ខ្ញុំ ដែលជាសិទ្ធិនិងការយល់ឃើញរបស់បងប្អូន។ នេះគ្រាន់តែជាការចែករំលែកនូវទស្សនៈនៃការដឹកនាំរបស់ខ្ញុំតែប៉ុណ្ណោះ និងជាពិសេសជាការឆ្លើយតបទៅសំណួរដែលបានលើកឡើងខាងលើ😃 (ដកស្រង់ចេញពីមតិចំណាប់អារម្មណ៍របស់ខ្ញុំនៅក្នុង ពិធីប្រកាសតែងតាំងមុខតំណែងដល់នាយទាហាន តំបន់ប្រតិបត្តការសឹករងកណ្ដាល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ) ” ទស្សនាវីដេអូខាងក្រោម៖

    Share This Post: