ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុរដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម ស្នើសុំបង្កើតដេប៉ាដឺម៉ង់ ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

    BY Khmernote Media August 10, 2022
    អនុរដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម ស្នើសុំបង្កើតដេប៉ាដឺម៉ង់ ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ងឿន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ និងជាតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

    ជំនួបនេះ ធ្វើឡើងក៏ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងឈានទៅសម្រេចឱ្យបានក្នុងពេលឆាប់ៗនេះ សម្រាប់ការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

    ពាក់ព័ន្ធនឹងការស្នើចង់បង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក ពិត ចំណាន បានបញ្ជាក់ដែរថា ក្រសួងមិនមានការជំទាស់នោះទេ ដោយហេតុថាក្នុងសាកលវិទ្យាល័យ ភាសាទាំងអស់គឺមិនមានការប្រកាន់គ្នានោះទេ ហើយវាក៏មានសារៈសំខាន់សម្រាប់ប្រទេសជិតខាងគ្នា ដែលអាចជួយឱ្យនិស្សិតអាចចេះភាសាមួយបន្ថែមទៀតផងដែរ។

    លោក ង្វៀន វ៉ាន់ហ្វុក បានបន្ថែមថា ភាគីវៀតណាម ប្តេជ្ញាចិត្តបន្តផ្តល់អាហារូបរណ៍ដល់និស្សិតកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អថែមទៀត រវាងវិស័យអប់រំរបស់ប្រទេសទាំង២ និងបានថ្លែងអរគុណប្រទេសកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ឱ្យនិស្សិតវៀតណាម បានមករៀននៅប្រទេសកម្ពុជាផងដែរ៕

    Share This Post: