ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចង់ឱ្យម្ចាស់រៀបចំពិធីនានា ពេលហៅភ្ញៀវ ផ្ដល់ជូនតេស្តកូវីដ-១៩ ជាមួយលិខិតអញ្ជើញ និងពេលដល់កន្លែងពិធី គួរប្រគល់វត្ថុអនុស្សាវរីយ៍ជាដបអាល់កុល
BY Khmernote Media
August 12, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីចូលរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាក់ចេញគោលការណ៍ ៣ចំនុចដូចខាងក្រោម៖

ទី១.ម្ចាស់រៀបចំពិធីនានា គួរផ្ដល់ជូនតេស្តកូវីដ-១៩ ជាមួយលិខិតអញ្ជើញ និងពេលដល់កន្លែងពិធីគួរប្រគល់វត្ថុអនុស្សាវរីយ៍ជាដកអាល់កុល។
ទី២.អ្នកចូលរួមពិធី គួរធ្វើតេស្តមុនចូលពិធីនានា ក្នុងករណីឃើញវិជ្ជមានត្រូវផ្អាកទៅចូលរួម។
ទី៣.បុគ្គលគ្រប់រូប គួរចេះធ្វើតេស្តកូវីដ-១៩ ដោយខ្លួនឯង ៕
