ខ្មែរណូត

ស្វែងរក

  • PR

    ពិធីកររូបសង្ហា ជា វណ្ណារិទ្ធ បង្ហាញពីអារម្មណ៍ពិត ពេលបំពេញការងារនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា

    BY Liny Chan August 13, 2022
    ពិធីកររូបសង្ហា ជា វណ្ណារិទ្ធ បង្ហាញពីអារម្មណ៍ពិត ពេលបំពេញការងារនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា

    យើងទាំងអស់គ្នាស្គាល់រួចមកហើយថា លោក ជា វណ្ណារិទ្ធ ជាពិធីករល្បីឈ្មោះ និងពូកែវោហាស័ព្ទមួយរូបក្នុងវិស័យសិល្បះ ប៉ុន្តែទោះបីជា លោក ជា វណ្ណារិទ្ធ មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះយ៉ាងណាក្ដី ថ្មីៗនេះលោកបានផុសពីចំណាប់អារម្មណ៍ក្នុងចិត្តមួយចំនួនតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពេលដែលលោកមានឪកាសបានធ្វើជាពិធីករក្នុងកម្មវិធីគម្រប់ខួប ២៨ ឆ្នាំរបស់ក្រុមហ៊ុន PPML ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ដោយលោក ជា វណ្ណារិទ្ធ បានផុសថា “ការងារជាទីស្រលាញ់របស់ខ្ញុំ បើទោះបីជាពេលខ្លះធ្វើបានល្អ ឬមិនបានល្អ គឺអាស្រ័យលើការប្រមូលអារម្មណ៍ បូករួមទាំងបទពិសោធន៍ និងការបត់បែនតាមបែបផែនកាលៈទេសៈនៃកម្មវិធី និយាយតាមត្រង់ទោះមានឱកាសបានបំពេញការងារថ្នាក់ជាតិ ធំ តូចច្រើនប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ភ័យម្តងម្កាលជឿអត់?”

    បន្ទាប់មកលោក ជា វណ្ណារិទ្ធ បានផុសបន្ថែមទៀតថា “អបអរសាទរខួប ២៨ឆ្នាំ PPML Media
    កម្មវិធីនេះរៀបចំបែបលក្ខណៈគ្រួសារទេ តែខ្ញុំដូចភ័យបុកពោះម៉េចមិនដឹង យ៉ាងណាក៏សូមអរគុណដែលផ្តល់កិត្តិយសដល់ខ្ញុំបាទ ”។

    គួរបញ្ជាក់ថា កម្មវិធីគម្រប់ខួប ២៨ ឆ្នាំរប់សក្រុមហ៊ុន PPML មានការរៀបចំយ៉ាងល្អប្រណិត ដោយក្នុងកម្មវិធីដ៏មហោឡារិកនោះដែរក៏មានការយាងនិងអញ្ជើញចូលរួមរបស់ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងសំណាក់ភ្ញៀវកិត្តិយសនៃថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន បណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិធំៗ ព្រមទាំងក្រុមហ៊ុន MEDIA និង Agencies ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន PPML យ៉ាងច្រើនកុះករ ។

    សូមទស្សនាវិដេអូ ទិដ្ឋភាពថ្ងៃ Event ទាំងមូលនៅខាងក្រោមនេះ៖​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay