ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ នឹងរៀបចំពិធីប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ
BY Khmernote Media
August 13, 2022
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនថា ដើម្បីអបអរសាទរ កីឡាស៊ីហ្គេម២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តក្រចេះ នឹងរៀបចំពិធីប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅដងទន្លេមេគង្គ ទីរួមខេត្តក្រចេះ។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅមហោឡារឹក អធិកអធម ស្របទៅតាមប្រពៃណីជាតិ និងធានាបានសុវត្តិភាព រដ្ឋបាលខេត្តក្រចេះ សូមស្នើដល់ លោកអភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ ដូចខាងក្រោម៖

