ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ព្រមាន និងផាកពិន័យ ៥ចំនុចលើលោកវេជ្ជបណ្ឌិតម្នាក់ ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការហាមឃាត់របស់ក្រសួង នៅមន្ទីរពហុព្យាបាលរបស់ខ្លួន

    BY Khmernote Media August 15, 2022
    ក្រសួងសុខាភិបាល ព្រមាន និងផាកពិន័យ ៥ចំនុចលើលោកវេជ្ជបណ្ឌិតម្នាក់ ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការហាមឃាត់របស់ក្រសួង នៅមន្ទីរពហុព្យាបាលរបស់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ដីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះ ដង្កោ។

    រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះ ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: