សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពទឹកជំនន់ នៅក្រុងប៉ោយប៉ែត ភ្លៀងធ្លាក់កាលពីម្សិលមិញនេះ កើនឡើងជិតដល់កំពស់ប្រុងប្រយ័ត្ន
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖

១.មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡើងពេញអូរ ហូរលើស្ពានព្រំដែន ។ ធ្វើឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ។
២.នៅក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានកម្រិតទឹកភ្លៀង ៥៨.៧ មម ។ ស្ថានភាពទឹកអូរល្ហុង កើនឡើងដល់កម្រិត ៥.២ ម ( កំពស់ប្រុងប្រយ័ត្ន ៥.៥ ម )។ មានទឹកហូរកើនជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុដូចគ្នា ( ពុំមានជំនន់ ) ។
៣.ស្ថានភាពទឹកនៅអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីប្រទេសថៃដែរ បើកថ្ងៃ។
៤.ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុមេឃស្រទុំ។
៥.ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡើងនៅកម្រិតកំពស់ ៥.៣ ម ( កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។
៦.ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៥.៩ ម (កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។
៧.ស្ថានភាពទឹកស្ទឹងស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.២ ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ម ) ។
សរុបរួមមក ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាលៃ តែពុំទាន់មានទឹកជំនន់មកពីប្រទេសថៃទេ ៕








ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology