ព័ត៌មានជាតិ

ខណៈពេលនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

BY
srey nuch
August 16, 2022

រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បាន​ឱ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
លេខផ្តល់ព័ត៌មានបន្ទាន់ 666 លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55 ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: