ព័ត៌មានជាតិ
រដ្ឋបាលជលផល ផ្អាកធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា
BY Khmernote Media
August 18, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការបិទធ្វើនេសាទ អូសគ្រំក្រឡាហូល ឆ្នាំ២០២២ ក្នុងដែននេសាទសមទ្រកម្ពុជា។

រដ្ឋបាលជលផល សូមជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់ឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាពក្នុងរដូវពងកូនចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕
