ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេខ្លោង បំផុសបំផុលប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពទោសកំហុសហើយ

    BY Khmernote Media August 19, 2022
    មេខ្លោង បំផុសបំផុលប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពទោសកំហុសហើយ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូមួយ នូវចម្លើយសារភាពរបស់ឈ្មោះ ផុន ផេន ជាអ្នកដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋចូលទៅទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំពេញក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កន្លងមក។

    នៅក្នុងវីដេអូ បានឱ្យដឹងថា លោក ផុន ផេន បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអាជ្ញាធរខេត្តចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយលោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាមលោក និងឈប់ទន្ទ្រានកាន់កាបដីព្រៃតទៅទៀត ហើយចូលរួមស្រលាញ់ព្រៃឈើទាំងអស់គ្នា។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ក៏បានបញ្ជាឱ្យឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រាន ដីរដ្ឋ នៅខេត្តព្រះសីហនុ ដែលធ្វើសកម្មភាពស្រែកថាអយុត្តិធម៌ នាំឱ្យមានការយល់ច្រឡំលើអាជ្ញាធរ ក៏ដូចជា រាជរដ្ឋាភិបាល ដូចនេះ ត្រូវមកបង្ហាញខ្លួនឱ្យបានឆាប់នៅខេត្តព្រះសីហនុ ចៀសវាងនៅពេលដែលមានចេញដីកាចាប់ខ្លួន ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: