ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ក្រុមអ្នកស្រាវជ្រាវ រកឃើញកម្មវិធីគេហទំព័រមាននៅក្នុងកម្មវិធី TikTok បង្កប់ជាមួយកូដ អាចទាញយកទិន្នន័យអ្នកប្រើប្រាស់

    BY Khmernote Media August 20, 2022
    សូមប្រុងប្រយ័ត្ន! ក្រុមអ្នកស្រាវជ្រាវ រកឃើញកម្មវិធីគេហទំព័រមាននៅក្នុងកម្មវិធី TikTok បង្កប់ជាមួយកូដ អាចទាញយកទិន្នន័យអ្នកប្រើប្រាស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២០ ខែសីហា ឆ្នា២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។

    អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា លេខសម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។

    ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: