ព័ត៌មានជាតិ
ក្នុងរយៈពេល៣ថ្ងៃ មន្ត្រីជំនាញ ដកហូតទំនិញមិនមានអនុលោមភាពប្រមាណជិត ១តោន
BY Khmernote Media
August 20, 2022
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈសកម្មភាពអង្កេតទីផ្សារជារឿយៗ នៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តរតនគិរី ស្វាយរៀង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងរាជធានីភ្នំពេញ។

បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមបណ្តាទីផ្សារសំខាន់ៗ ផ្ទះលក់ទំនិញ ម៉ាត ដេប៉ូចែកចាយទំនិញ ដោយបានរកឃើញនិងដកហូតនូវទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទ ខុសនឹងបទដ្ឋានព័ត៌មាន សរុបចំនួន ៨៤២.៩៨គ.ក និងផលិតផលគ្រឿងសម្អាងមិនមានអនុលោមភាពចំនួន ១២២គ.ក និងបានធ្វើការពិន័យអន្តរការណ៍ ដើម្បីការអប់រំណែនំាអាជីវករឱ្យបានយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់នានា ៕










ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF