ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតភ្លាមៗស្នើដក លោក សាន្ត ប៊ុនធឿន និង លោក ហ៊ត ប៉ូ (អធិរាជមហាសាច់) ចេញពីក្របខណ្ឌ

    BY Khmernote Media August 21, 2022
    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតភ្លាមៗស្នើដក លោក សាន្ត ប៊ុនធឿន និង លោក ហ៊ត ប៉ូ (អធិរាជមហាសាច់) ចេញពីក្របខណ្ឌ

    នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារទាក់ទងនឹងលោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីចេញចរិតពាលមិនអាចកែបាន ហើយសម្តេចក៏បានបញ្ជាឱ្យដកចេញពីក្របខ័ណ្ឌកងទ័ព។

    ថ្មីៗនេះដែរ ឯកឧត្តមនាយឧត្តមសេនីយកត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើសំណើរលិខិតភ្លាមៗ ស្នើដកលោក វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងអនុសេនីយ៍ឯក ហ៊ត ប៉ូ ដែលគេស្គាល់ថាឈ្មោះ (អធិរាជមហាសាច់) ចេញពីក្របខណ្ឌកងទ័ និង សម្តេចតេជោ ហ៊ុនសែន ក៏បានចារឯកភាពលើលិខិតនោះផងដែរ និងបានស្នើទៅកាន់ សម្តេចពិជ័យសេនា ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តេញចេញពីក្របខណ្ឌចំពោះបុគ្គលទាំង ២រូបនោះជាបន្ទាន់៕

    Share This Post: