PR

ធនាគារ ហ្វីលីព និងសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាបានប្រារព្ធពិធីប្រគល់អាហារូបករណ៍ឆ្នាំ​២០២២

BY
Khmernote Media
August 26, 2022

(រាជធានីភ្នំពេញ) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២៖ ជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ ធនាគារ ហ្វីលីព ក្នុងការលើកស្ទួយទៅលើវិស័យធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជា​ ធនាគារ ហ្វីលីព បានបន្តភាពជាដៃគូជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សពូកែចំនួនបីនាក់។ កម្មវិធីប្រគល់អាហារូបករណ៍នាឆ្នាំនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងខណ្ឌសែន សុខ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស មាតាបិតា ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។

ការផ្តល់ជូនអាហារូបករណ៍​១០០% ​គឺសម្រាប់សិស្សពូកែចំនួន បី​នាក់ ដែលកំពុងសិក្សានៅសាលារៀនអន្តរជាតិ ទ្រូ វីហ្សិន កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ លើថ្លៃសិក្សាប្រចាំឆ្នាំរបស់ពួកគេ។ អាហារូបករណ៍ទាំងបីកន្លែងនេះ ត្រូវបានគេរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មាតាបិតា ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង ជាពិសេសក្នុងការបំផុសគំនិតពួកគាត់ឱ្យខិតខំសិក្សាបន្ថែមទៀត។

មានប្រសាសន៍ក្នុងកម្មវិធី ប្រគល់អាហារូបករណ៍ លោក សេង បូណា អគ្គនាយក សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា អាហារូបករណ៍បីកន្លែងនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង។
លោក សេង បូណាបានមានប្រសាសន៍ថា “យើងពិតជាមានអារម្មណ៍រំភើបក្នុងការជ្រើសរើសសិស្សពូកែ បីរូប ដើម្បីប្រគល់អាហារូបករណ៍នេះ ហើយយើងក៏សង្ឃឹមជឿជាក់ថាអាហារូបករណ៍នេះនឹងជម្រុញឲ្យសិស្សកាន់តែបន្តការខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍នាពេលខាងមុខទៀត “។​

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានបង្ហាញចំណាប់អារម្មណ៍ថា ធនាគារពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងគំនិតផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គម (CSR) នេះអស់រយៈពេលពីរឆ្នាំកន្លងមកនេះ និងបន្តនាពេលខាងមុខទៀត។

លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា “សកម្មភាពទំនួលខុសត្រូវសង្គម CSR នេះបានបង្ហាញពីភាពជាដៃគូដ៏ល្អ ជាមួយ ទ្រូ វីហ្សិន ដែលតែងតែទុកចិត្តលើផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព អស់រយៈពេលជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងក៏មានគម្រោងបើកដំណើរការសេវាកម្មទូទាត់ថ្លៃសិក្សាថ្មីមួយទៀតសម្រាប់ ទ្រូ វីហ្សិន ដែលមានឈ្មោះថា QR ធនាគារ ហ្វីលីព ដែលអាចឱ្យអាណាព្យាបាលរបស់សិស្សទាំងអស់ អាចធ្វើការស្កេន និងទូទាត់ថ្លៃសិក្សាកូនៗរបស់ពួកគាត់ ពីគណនីធនាគារណាមួយក៏បាន​មកកាន់ ទ្រូ វីហ្សិន ។”

ធនាគារ ហ្វីលីព បានសហការជាមួយ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវាកម្មទូទាត់ថ្លៃសិក្សារបស់សិស្សានុសិស្ស តាមរយៈ កម្មវិធីធនាគារចល័ត Phillip Mobile ដើ​ម្បីផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតដល់អាណាព្យាបាលសិស្ស។ លើសពីនេះផងដែរ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមដៃគូសហការដំបូងបំផុត នៃដៃគូយុទ្ធសាស្ត្ររបស់ធនាគារ ហ្វីលីព ក្នុងការចាប់ផ្តើមប្រើប្រាស់សេវាកម្មស្កេន និងទូទាត់ថ្លៃសិក្សាតាមរយៈ QR ដែលសេវាកម្មនេះអនុញ្ញាតឱ្យសាលារៀន ទទួលការទូទាត់ថ្លៃសិក្សាតាមរយៈប្រព័ន្ធតែមួយ។ សេវាកម្មថ្មីនេះ​​ គឺជាវិធី​សា​ស្រ្ត​ទូទាត់បែបថ្មីមួយទៀត ដែលបង្កើ​ននូវភាពងាយស្រួលដល់អតិថិជន ហើយធនាគារ ក៏មានក្តីរំពឹងថានឹងអាចដាក់ដំណើរការសេវាកម្មនេះ ដល់ដៃគូសហប្រតិបត្តិការជាច្រើនផ្សេងទៀតផងដែរ។

អំពីធនាគារ ហ្វីលីព ភីអិលស៊ី

ធនាគារ ហ្វីលីព បាន​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។​ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង៧០សាខាទូទាំងប្រទេស។

អំពីសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា

សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបនិក លោក សេង បូណា ។ ក្រោម បេសកម្មដែលកំណត់យ៉ាងច្បាស់លាស់ពោលគឺ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាមានការតាំងចិត្តខ្ពស់ និងប្រាកដប្រជាក្នុងការកសាងសមត្ថភាព និង អភិវឌ្ឍជំនាញរបស់សិស្ស។ ទ្រូ វីហ្សិនជឿជាក់ និង ឆ្ពោះទៅមុខតាមជំហានស្តង់ដារអន្តរជាតិក្នុងផ្តល់ការអប់រំដល់សិស្សានុសិស្សដើម្បីផ្លាស់ប្តូរបទពិសោធន៍ជិវិតរបស់ពួកគេ។រាល់សកម្មភាពក្នុងការសិក្សារបស់ពួកគេគឺទទួលបានតាមស្តង់ដារប្រទេសទំនើបៗដូចជា សឹង្ហបុរី សហរដ្ឋអាមេរិក ញូហ្សេឡេន អូស្រ្តាលី និង អង់គ្លេស ដើម្បីចំណេះដឹង និងជំនាញរបស់ពួកគេ។ ជាមួយ សាខាចំនួន៨ទីតាំង នៅឆ្នាំ២០២២ ទ្រូ វីហ្សិន បានផ្តល់ការសិក្សារសម្រាប់សិស្សថ្នាក់ មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ។ ជាងនេះទៅទៀតសាលាក៏បានពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសនានាដូចជា ញូហ្សេឡេន សឹង្ហបុរី អូស្រ្តាលី អង់គ្លេស និង សហរដ្ឋអាមេរិក លើកម្មវិធីចុះកម្មសិក្សាថែមទៀតផង។ សិស្សានុសិស្សនៃសាលា ទ្រូ វីហ្សិន សុទ្ធតែឆ្លងកាត់ការប្រឡង IELTS និងការប្រឡង Cambridge ។

លើសពីនេះផងដែរ តាមរយៈការសហការជាដៃគូរវាងសាលាទ្រូ វីហ្សិន និងសាលានៅក្រៅប្រទេស ក្រេឌីតសាលានៅបរទេសដែលទទួលបានតាមរយៈកម្មវិធី International Credit Transfer (ICT) របស់យើងនឹងផ្ទេរទៅសាលា ទ្រូ វីហ្សិនវិញបន្ទាប់ពីសិស្សានុសិស្សបានបញ្ចប់ការសិក្សា៕

ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់៖ http://truevisions.edu.kh/en-us/

Share This Post: