ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វែងរកប្រភពរូបថត៤សន្លឹកនេះ ដែលទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា

    BY Khmernote Media August 26, 2022
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វែងរកប្រភពរូបថត៤សន្លឹកនេះ ដែលទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបង្ហោះរូបថតចំនួន៤សន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសម្តេចបានអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។

    សម្តេចតេជោ បានមានប្រសាសន៍អោយដឹងថា៖ សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យខ្ញុំរយៈ Messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត? លើកនេះមានរូបថត៤សន្លឹក ដែលខ្ញុំគិតថា
    ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា។

    ខ្ញុំសង្ស័យ៥កន្លែង ឬ៥ប្រទេសគឺ៖ ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា (JIM) ទាំងពីរលើក ១៩៨៨.១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC 1991 នៅ
    ឥណ្ឌូណេសុី។ ២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង ១៩៨៩ នៅប្រទេសបារាំង។ ៣.ការប្រជុំបង្កើត SNC នៅតូក្យូ ប្រទេសជប៉ុន ១៩៩០។ ៤.ការប្រជុំ SNC នៅបាងកកឬប៉ាតាយ៉ា ប្រទេសថៃ ១៩៩១។ ៥.ការប្រជុំ SNC នៅប៉េកាំង ប្រទេសចិន ១៩៩១។

    ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕

    Share This Post: