PR

Similac Gain IQ បង្ហាញពីផលិផលអភិវឌ្ឍថ្មីជាមួយរូបមន្ត 5G ក្នុងកម្មវិធីប្លែកភ្នែកមួយនៅ ផ្សារទំនើប អ៊ីអនម៉ល សែន សុខ

BY
Liny Chan
August 26, 2022

ស្របពេលដែលពិភពលោកកំពុងអភិវឌ្ឍយ៉ាងលឿន ក៏ដូចជាការរីកចម្រើនក្នុង វិស័យបច្ចេកវិទ្យា ម៉ាក់ៗគ្រប់រូបតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំអនាគតរបស់កូនៗ របស់ខ្លួនឱ្យសមស្របទៅនឹងបរិបទថ្មីនៃការរស់នៅ និង ការសិក្សា។

ទន្ទឹមនឹងការវិវត្តដ៏លឿននៃពិភពលោក Similac Gain IQ យល់ច្បាស់អំពីតម្រូវការអាហារូបត្ថម្ភរបស់កុមារសម័យថ្មីដើម្បីជាជំនួយក្នុងការលូតលាស់ដ៏ត្រឹមត្រូវដូច្នេះហើយ Similac Gain IQ បាននាំយកមកកម្ពុជានូវរបកគំហើញថ្មី ដ៏ល្អបំផុតរបស់ខ្លួនជាមួយនឹង ការអភិវឌ្ឍរូបមន្ត 5G សាកសមសម្រាប់កុមារសម័យថ្មី ដែលបានបង្ហាញក្នុងកម្មវិធីពិភពកុមារវៃឆ្លាត 5G ដែលបានរៀប ចំឡើងរយៈពេល 3 ថ្ងៃ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី កាលពីថ្ងៃទី 12 ដល់ 14 សីហា ឆ្នាំ 2022 កន្លងទៅនេះ។

ផលិផល Similac Gain IQ ជាមួយរូបមន្ត 5G នេះបានបន្ថែមនូវសារជាតិចិញ្ចឹមល្អៗ កាន់តែប្រសើរសម្រាប់កុមារ ដែលមានដូចជា សារធាតុហ្គេងឃ្លីអូសាយ (Gangliosides) ដែលជំនួយដល់ខួរក្បាល និងបង្កើនកម្រិត IQ របស់កុមារ សារធាតុ 5HMO ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ និងប្រូបាយអូទិក BB-12® សម្រាប់ជំនួយសុខភាពពោះវៀននិងប្រព័ន្ធភាពស៊ាំផងដែរ។ មិនតែប៉ុណ្ណោះផលិតផល ថ្មីនេះក៏មាននូវ សារធាតុល្អ 3 ប្រភេទទៀត ដូចជា DHA លូទីន និង វីតាមីន E ធម្មជាតិ ដែលជួយដល់ការលូតលាស់ខួរក្បាល និង ភ្នែករបស់កុមារផងដែរ។

កម្មវិធីដ៏ពិសេសនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់មាតាបិតា និងកុមារតូចៗផងដែរ ជាមួយនឹងល្បែងកំសាន្ត ប្លែកៗទំនើបៗ មានអត្ថប្រយោជន៍សម្រាប់កុមារ ក៏ដូចជាការបង្ហាញ និង ផ្តលនូវផលិតផលសាកល្បងរបស់ ផលិតផល Similac Gain IQ ថ្មីនេះផងដែរ។ កាន់តែគួរឱ្យចាប់អារម្មណ៍ផងដែរនោះ ពួកយើងក៏សង្កេតឃើញនូវវត្តមានតារា ល្បីៗ ដែលមានកូនៗចូលរួមផងដែរ ។

ចងដឹងថាអំពីព័ត៌មានលម្អិតនិងអ្វីដែលពិសេសជាមួយផលិតផលថ្មីនេះ សូមចូលទៅកាន់ ហ្វេសប៊ុក ផេកផ្លូវការរបស់ Similac Gain Cambodia ៖ www.facebook.com/SimilacGainCambodia / ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ ៖ 012 333 538៕

Reference:
*5 Great Nutrients: Gangliosides, 5HMOs, DHA, Lutein and NVE.
^Prodi-G contains 10 key brain nutrients and Gangliosides. Gangliosides have been clinically shown to support higher IQ as compared to control group (Gurnida et al. 2012).
#“5HMOs (Specifically 2’-FL at 0.2.g/L)” (Reverri et al. Nutrients 2018.) and “BB-12” (Chouraqui et al. J Pediatr Gastroenterol Nutr. 2004.).

Share This Post: