មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បញ្ជាក់ករណីបំផុសបំផុលប្រជាពលរដ្ឋ ដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ឱ្យប្រជាពលរដ្ឋនាំគ្នាប្រញ៉ាប់ប្រញ៉ាល់រត់មកជ្រកកោននៅជើងភ្នំគូលែន
យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតរបស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ករណីបំផុសបំផុល ប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោក ខឹម វាសនា បានមកស្នាក់នៅក្នុងចំការម្រេចផ្ទាល់ខ្លួន ដោយបានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដី នឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់(ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។
ករណីនេះ ជាការបំផុសបំផុល ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើឱ្យមានចលាចលផ្សេងៗ កើតឡើង ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ផងដែរ។ ផ្អែកតាមខ្លឹមសារ សារាចរអន្តរក្រសួង បានចែងថា (ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាងអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាមព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ណាមួយ) ។
ម្យ៉ាងទៀត ផ្អែកតាមការណែនាំផ្ទាល់របស់ឯកឧត្តមកឧទ្ទកាល័យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា រាល់សកម្មភាពសាសនា ដែលមានការចូលរួមមនុស្សលើសពី ១០០នាក់ ឬទីតាំងសាសនា ដែលស្របច្បាប់តែប៉ុណ្ណោះ ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit