ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុប ៤០គ្រួសារ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ។
យោងតាមរបាយការណ៍ពីរដ្ឋបាលក្រុងព្រះវិហារ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក ដែលរងការលិចលង់មានចំនួន៣ភូមិគឺភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្រ្លៀសមកទីទួលសុវត្ថិភាពចំនួន១៥គ្រួសារ។
សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១១.៩៦ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.៣៦ ដែលកំពស់ដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ ៕






ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ