ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារចំនួន ៣៣២៤នាក់

    BY Khmernote Media August 29, 2022
    ឱកាសល្អ!  ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារចំនួន ៣៣២៤នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់។

    ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន និងមន្ត្រីរាជការទូទៅដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ៣,៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

    Share This Post: