ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃក្នុងឃុំពីរជាទីប្រជុំជនស្រុកក្រឡាញ់ ត្រូវយកទៅដុតនៅឡដុតសំរាមតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន

    BY Khmernote Media August 29, 2022
    សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃក្នុងឃុំពីរជាទីប្រជុំជនស្រុកក្រឡាញ់ ត្រូវយកទៅដុតនៅឡដុតសំរាមតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សំរាមជាបញ្ហាមួយដែលត្រូវបានក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងប្រមូលសម្រាប់យកទៅច្នៃ ឬដុតចោល។

    ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលមានអានុភាពដុតសម្រាមបាន ៨តោន ទៅ ១០តោន ក្នុងមួយថ្ងៃដល់ស្រុកក្រឡាញ់ ដើម្បីធ្វើការដុតសម្រាមប្រចាំថ្ងៃ។

    សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់ឃុំចំនួនពីរដែលស្ថិតក្នុងទីប្រជុំជនស្រុកក្រឡាញ់បានប្រើប្រាស់សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃ ហើយសំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: