ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញ ដោយសារការប្រមូលផ្តុំនេះបានបង្កនូវផលប៉ះពាល់ជាច្រើន

    BY Khmernote Media August 30, 2022
    រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញ ដោយសារការប្រមូលផ្តុំនេះបានបង្កនូវផលប៉ះពាល់ជាច្រើន

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញ ដោយសារការប្រមូលផ្តុំនេះបានបង្ករនូវផលប៉ះពាល់ជាច្រើន។

    ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាប្រជាភិថុតិបែបអបីយជំនឿ និងប្រាសចាកពីការពិត ព្រមទាំងបានតាំងខ្លួនជាតួអង្គព្រហ្ម និងបានផ្សព្វផ្សាយព័ត៌មានថាមានអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភពលោក ព្រមទាំងព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស មានការយល់ច្រឡំ និងមានភាពភិតភ័យ បានបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរ ហើយនាំគ្នាមកប្រមូលផ្ដុំស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    ក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព សុខុមាលភាពប្រជាពលរដ្ឋ និងចៀសវាងបញ្ហាកើតឡើងផ្សេងៗ ជាយថាហេតុ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តសៀមរាប និងក្រៅខេត្ត ដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: