ព័ត៌មានជាតិ
បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា បណ្តើរៗហើយ
BY Khmernote Media
August 30, 2022
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។

ខណៈពេលនេះដែរអាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់៕






ប្រភព៖ ក្រសួងព័ត៌មាន