ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព

    BY Khmernote Media September 1, 2022
    មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព។

    ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖

    ទី១.ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
    ទី២.ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
    ទី៣.ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
    ទី៤.ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
    ទី៥.ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តកណ្តាល។
    ទី៦.ឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។

    ក្នុងកិច្ចសន្យាជាមួយសមត្ថកិច្ចធ្វើនៅថ្ងៃទី៣១ ខែសីហា ជនទាំង៦រូប បានសារភាពថា ពួកគេបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត ដោយប្រព្រឹត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតា និង ២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    ជនទាំង៦រូប ក៏បានសន្យា នឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ក្នុងដីចម្ការទាំងពីរទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ត្រឹមវេលាម៉ោង ១៧៖៣០នាទីជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ គឺសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: