ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update: ករណីអគ្គិភ័យ ឆាបឆេះក្លឹបកំសាន្តយីហោ All Friends PUB និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងជាប់គ្នា នៅសង្កាត់ផ្សារដើមថ្កូវ

    BY Khmernote Media September 1, 2022
    Update: ករណីអគ្គិភ័យ ឆាបឆេះក្លឹបកំសាន្តយីហោ  All Friends PUB និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងជាប់គ្នា នៅសង្កាត់ផ្សារដើមថ្កូវ

    រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

    បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្លឹបកំសាន្ត ០១កន្លែង យីហោ All Friends PUB និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ជាប់គ្នា(ជាន់ខាងលើ) នៅវេលាម៉ោង ១០៖៤០នាទីល្ងាច ដែលស្ថិតនៅផ្ទះលេខគ្មាន ផ្លូវលេខ៤៨៨ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    មូលហេតុដោយសារ មិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គិភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់បាន ១០០%ហើយ នៅវេលាម៉ោង១១៖៣០នាទី បានខូចខាតសម្ភារក្នុងក្លឹបទាំងស្រុង ហើយចំពោះមនុស្សវិញ ពុំមានរងរបួស រឺស្លាប់នោះទេ។

    ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គិភ័យចំនួន ៣៩គ្រឿងក្នុងនោះរួមមាន៖
    -ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២៣គ្រឿង
    -ក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង
    -ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង
    -ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន០៤គ្រឿង
    -ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៩គ្រឿង ៕

    ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

    Share This Post: