ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកបន្ទាយស្រី៖ ប្រជាពលរដ្ឋដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា មានសុខភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗ

    BY Khmernote Media September 1, 2022
    អភិបាលស្រុកបន្ទាយស្រី៖ ប្រជាពលរដ្ឋដែលចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយ លោក ខឹម វាសនា មានសុខភាពស្លេកស្លាំង ជាពិសេសចាស់ៗ និងក្មេងតូចៗ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះរួចមក។

    ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថាចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។ លោកអភិបាលស្រុកបង្ហាញថា ប្រជាពលរដ្ឋដែលបានចេញពីកន្លែងស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នៅព្រឹកថ្ងៃនេះ ភាគច្រើនឃើញមនុស្សចាស់ៗនិងក្មេងតូចៗ ហើយមានជំងឺស្លេកស្លាំង សុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដផងដែរ។

    លោកបន្តថា ឥឡូវនេះអាជ្ញាធរបានត្រៀមជួយគ្រប់បែបយ៉ាងដើម្បីអាចឱ្យបងប្អូនបានទៅដល់ស្រុកវិញដោយសុវត្ថិភាព យើងមានរថយន្តសម្រាប់ដឹកជញ្ជូនជាច្រើនគ្រឿង មានក្រុមសង្គ្រោះបឋម មានរថយន្តពេទ្យ មានគ្រូពេទ្យ មានរថយន្តទឹក មានស្បៀងអាហារសម្រាប់ឱ្យពួកគាត់។

    លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនៅក្នុងចម្ការ សូមយល់ថា អ្វីដែលអាជ្ញាធរធ្វើទាំងអស់នេះ គឺដើម្បីគ្រប់គ្រងឱ្យបាននូវសណ្ដាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសាធារណៈទាំងស្រុង យើងមិនបានហាមឃាត់ពាក់ព័ន្ធការមានជំនឿ ឬការប្រមូលផ្តុំផ្នែកគណបក្សនយោបាយនោះទេ ប៉ុន្តែយើងត្រូវការឱ្យមានស្នើសុំច្បាប់ត្រឹមត្រូវ និងមានគោលដៅ និងគោលបំណងឱ្យបានច្បាស់លាល់។

    លោកអភិបាលស្រុកបានអះអាងថា សម្រាប់ការប្រមូលផ្តុំពួកគាត់នេះ ពុំមានការសុំច្បាប់ ឬការអនុញ្ញាតិពីអាជ្ញាធរជាមុននោះទេ គឺបានធ្វើឱ្យប៉ះពាល់ដល់ការងារ និងការរៀនសូត្ររបស់ក្មេងៗផងដែរ។ យោងតាមកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មនុស្ស៦នាក់ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់ លោក ខឹម វាសនា បានចេញមុខមកទទួលស្គាល់កំហុសអំពីការប្រមូលផ្តុំប្រជាពលរដ្ឋ និងសន្យាឱ្យពលរដ្ឋចាកចេញក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: