ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឃឹម​ ហ្វីណង់​ អភិបាលស្រុក​បន្ទាយ​ស្រី​ ត្រូវ​បាន​តែងតាំង​ជាអភិបាលរងខេត្ត​សៀមរាប

    BY Khmernote Media September 2, 2022
    លោក ឃឹម​ ហ្វីណង់​ អភិបាលស្រុក​បន្ទាយ​ស្រី​ ត្រូវ​បាន​តែងតាំង​ជាអភិបាលរងខេត្ត​សៀមរាប

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញ​អនុ​ក្រឹត្យ​​នៅថ្ងៃ​ទី​៣០​ ខែសីហា​ បានតែងតាំង​អភិបាលរងខេត្ត​សៀមរាប​​ចំនួន​៤នាក់​ ក្នុងនោះ​លោក​ឃឹម​ ហ្វីណង់​ ត្រូវបានផ្ទេរពី​អភិបាល​ស្រុក​បន្ទាយ​ស្រី​ ទៅជា​អភិបាល​រង​ខេត្ត​សៀមរាប​។

    រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបដូចមានរាយនាមខាងក្រោម៖

    ១.លោក សុខ ថុល
    ២.លោកស្រី ម៉ននី រង្សី
    ៣.លោក ឃឹម ហ្វីណង់
    ៤.លោក យុន លីនណេ។

    រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តក្រឹត្យនេះ តាមភាពរកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    Share This Post: