ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង

    BY Khmernote Media September 2, 2022
    ភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង

    ខេត្តឧត្តរមានជ័យ៖ យោងតាមការុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៩០-១០០ មម នៅតំបន់អូរស្មាច់ ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន (បណ្ដាលមកពីស្ទះលូ)។

    ក្រសួងធនធានទឹក បានបន្តថា ជំនន់ទឹកភ្លៀងលិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋខាងលើនេះ ពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ក្នុងរយៈពេល ៣ម៉ោងទៀតទឹកនឹងស្រកចុះវិញមកជាស្ថានភាពធម្មតាវិញហើយ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: