ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្ថែមទៀត ក្នុងករណីឆក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤៖០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត។

ជនសង្ស័យខាងលើ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ នៅចំណុចមុខផ្ទះបិតស្កុតម៉ូតូ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅ កូកូ ហៅ បារាំង ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
