ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា ធ្វើការបញ្ជាក់ពី មូលហេតុបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន

    BY Khmernote Media September 3, 2022
    អគ្គិសនីកម្ពុជា ធ្វើការបញ្ជាក់ពី មូលហេតុបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន

    នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងផងដែរថា៖

    «ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង ១៤:០៣ នាទីរសៀល មានករណីឆេះឧបករណ៍គន្លឺះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល ដែលធ្វើឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ»៕

    Share This Post: