មន្ត្រីជំនាញ ក.ប.ប. សម្រេចអនុញ្ញាតឱ្យនាំចូល និងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារចំនួន១២ប្រភេទ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យនាំចូលនិងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប បានជូនដំណឹងនិងដាក់ចេញនូវវិធានការផ្អាកជាបណ្ដោះអាសន្ន ការនាំចូលនិងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ចំនួន ១២លេខកូដ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្រោយមានការសង្ស័យថាមានវត្តមានសារធាតុអាសបេស្ដុស ដែលអាចមាននៅក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឱ្យមានភស្ដុតាងវិទ្យាសាស្ត្របញ្ជាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍន៍នៃប្រទេសអូស្ត្រាលី អគ្គនាយកដ្ឋាន ក.ប.ប សូមប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុន អាចនាំចូលនិងចែកចាយឡើងវិញ នូវផលិតផលម្សៅលាបសម្រាប់ទារក និងកុមារទាំង ១២លេខកូដ ដែលបានកំណត់អត្តសញ្ញាណក្នុងតារាឧបសម្ព័ន្ធ នៃសេចក្ដីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងកិច្ចការនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមជម្រាបជូនសាធារណជនផងដែរថា៖







ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF