ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លម្អិតករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះតូបផ្សារទួលសង្កែចំនួន ៩តូប និងសម្ភារមួយចំនួនទៀត ស្ថិតនៅសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ

    BY Khmernote Media September 6, 2022
    លម្អិតករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះតូបផ្សារទួលសង្កែចំនួន ៩តូប និងសម្ភារមួយចំនួនទៀត  ស្ថិតនៅសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បា​នឱ្យដឹងថា ករណីឆេះតូបផ្សារទួលសង្កែ នៅវេលាម៉ោង ១១៖៣០ នាទីយប់ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយបានកន្លែងកើតឡើងនៅចំណុចទីតាំងផ្សារតូចទួលសង្កែ សិ្ថតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    + ម្ចាស់ទីតាំងឈ្មោះ ៖ សុខ រី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខែ្មរ មុខរបរ អាជីវករ ។
    + មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
    + ប្រភេទសំណង់៖ ដែកប្រក់សង្ក័សីទំហំ ១,៥ម៉ែត្រ x ០៤ម៉ែត្រ
    + ខូចខាតសម្ភារ៖ ឆេះតូបអស់ចំនួន ០៩តូប នឹងសម្ភារមួយចំនួន ។
    – ស្លាប់មនុស្ស ៖ គ្មាន ។
    – របួសមនុស្ស: គ្មាន ។

    + កងកម្លាំងអន្តរាគមន៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ស្មើរនឹង ២៨ម៉ែត្រគូប។

    + រថយន្តជំនួយអន្តរាគមន៍
    – រថយន្តសាលាខណ្ឌឬស្សីកែវចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក។
    – រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
    – ពន្លត់ចប់ នៅវេលាម៉ោង ១២:២០ នាទីរំលងអាធ្រាត្រ ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២ ៕

    Share This Post: