ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុងសប្ដាហ៍ទី១ ខែកញ្ញា ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

    BY Khmernote Media September 6, 2022
    ចុងសប្ដាហ៍ទី១ ខែកញ្ញា ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តព្រះសីហនុ ២៩,១៦១នាក់
    * ខេត្តកំពត ២៨,០២២នាក់
    * ខេត្តសៀមរាប ២៤,៨៤៩នាក់
    * ខេត្តបាត់ដំបង ១៧,២៩០នាក់
    * រាជធានីភ្នំពេញ ១៦,៧៧៩នាក់
    * ខេត្តកណ្តាល ១៤,៥៨៤នាក់
    * ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់
    * ខេត្តកែប ១០,៩១៩នាក់។

    តួលេខខាងលើ មានការថមថយប្រមាណ ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

    ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាន និងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន៖ មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: