កម្លាំងសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដឹកសត្វព្រៃខុសច្បាប់ និងដកហូតបានអាវុធចំនួន ៥ដើម
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា នៅវេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កំលាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃចំនួន ០៥នាក់ កំលាំងកងរាជអាវុធហត្ថចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្គការ ០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់)។

ទី១.ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
+វត្ថុតាងរួមមាន៖
-រថយន្តម៉ាក ហ្វតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរៈភូមិន្ទ០២ ចំនួន០១គ្រឿង
-សត្វប្រើស ០១ក្បាល
-សម្ពោច ០១ក្បាល
-សាច់សត្វមួយស្បោងតូច
-អាវុធចំនួន០៥ដើម វែង០២ដើម ខ្លី០៣ដើម និងគ្រាប់ចំនួន ៥៩គ្រាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនទៅមន្ទីរបរិស្ថាន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕



