ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន កែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល

    BY Khmernote Media September 8, 2022
    សម្ដេចតេជោ ហ៊ុន សែន កែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថាកាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖

    កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២វិញ។

    កាលបរិច្ឆេទ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែលគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: