ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ចូលរួមប្រកួតប្រជែងជ្រើសរើសអ្នកមានសមត្ថភាពច្នៃប្រឌិត

    BY Khmernote Media September 8, 2022
    ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ចូលរួមប្រកួតប្រជែងជ្រើសរើសអ្នកមានសមត្ថភាពច្នៃប្រឌិត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។

    ក្រសួងវប្បធម៌ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ចាងហ្វាផលតិកម្ម និងយុវជនផលិតករភាពយន្តកម្ពុជាទាំងអស់ ឱ្យបានជ្រាបថា ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង” សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស ការបំពេញបែបបទ និងព័ត៌មានលម្អិតសូមចូលទៅកាន់៖
    https://drive.google.com/…/1kJxZYbQmfeN2RVJy_v6Vgi2… ថ្ងៃផុតកំណត់នៃការទទួលពាក្យ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: