ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស បំភ្លឺករណីជនបរទេសដែលត្រូវបានល្បួង បោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា

    BY Khmernote Media September 9, 2022
    ក្រសួងការបរទេស បំភ្លឺករណីជនបរទេសដែលត្រូវបានល្បួង បោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីបំភ្លឺ ករណីជនបរទេសដែលត្រូវបានល្បួង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។

    ដើម្បីជាការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បូង/បោកបញ្ជោត ឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី “ភាពធ្ងន់ធ្ងរ” នៃបញ្ហានេះ និង “ស្ថានភាពដ៏អាក្រក់” ដែលជនរងគ្រោះទទួលរង ហើយដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបង្ហាញជូនជ្រុងម្ខាងទៀតរឿងរ៉ាវ​នេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនិងបរទេសមួយចំនួ​ន ៕ សូមអានសេចក្ដីបំភ្លឺលម្អិតរបស់ ក្រសួងការបរទេស ដូចខាងក្រោម៖

    Share This Post: