ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ដើម្បីជួសជុលបំពង់លេចឆ្លាយទឹក នៅលើផ្លូវលេខ៣៩០ សង្កាត់បឹងកេងកង៣

    BY Khmernote Media September 9, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ដើម្បីជួសជុលបំពង់លេចឆ្លាយទឹក នៅលើផ្លូវលេខ៣៩០ សង្កាត់បឹងកេងកង៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    – មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ160មម។
    – ទីតាំង៖ លើផ្លូវលេខ៣៩០។
    – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ៣៩០ ចន្លោះផ្លូវលេខ១៤៣ ដល់ផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
    – រយៈពេល៖ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៣៖០០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល។ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ សូមអគុណ! ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: