ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកមរណទុក្ខថ្វាយព្រះមហាក្សត្រ នៃចក្រភពអង់គ្លេស

    BY Khmernote Media September 10, 2022
    ព្រះករុណា ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកមរណទុក្ខថ្វាយព្រះមហាក្សត្រ នៃចក្រភពអង់គ្លេស

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth ទី២។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រ ប្រទានជូន ព្រះមហាក្សត្រចក្រភពអង់គ្លេស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ផ្ញើចេញពីទីក្រុងប៉េកាំង។

    ព្រះរាជសារបានបញ្ជាក់ថា ៖ «​ខ្ញុំមានការ​សោកស្ដាយ​យ៉ាង​ខ្លាំង និងក្តុកក្តួលជាទីបំផុត ​បន្ទាប់ពីបាន​ដឹង​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមាតា​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ គឺព្រះមហាក្សត្រី អេលីហ្សាបេត ទី២»។

    ព្រះរាជសារបានបន្ថែមថា៖ «​ ក្នុងនាមខ្ញុំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងប្រជារាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា យើងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយព្រះអង្គ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ខាងជើង និងប្រជានុរាស្ត្រទាំងអស់របស់ព្រះអង្គ »។

    សូមបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ ទ្រង់ចូលព្រះទិវង្គត កាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៩៦ព្រះវស្សា នៅព្រះរាជវាំងក្នុងប្រទេសស្កុតឡែន។ ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ គឺជាស្តេចដែលបានសោយរាជ្យយូរបំផុតក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩៥២ ដែលមានរយៈពេល ៧០ឆ្នាំ និង២១៤ថ្ងៃ គិតមកដល់ថ្ងៃសោយព្រះទិវង្គតនេះ៕

    Share This Post: