ក្រសួងសុខាភិបាល ណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអនុវត្តវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួនការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងជំងឺកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ។
ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន ឱ្យបានគ្រប់ៗគ្នា និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារ មានដូចខាងក្រោម៖



