ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ព្រមានទាំងម្ចាស់សំរាម និងអ្នកដឹកសំរាមមកចាក់ចោលលេីផ្លូវ​នេះ ប្រញាប់ចូលខ្លួន​សារភាពកំហុស​ និង​បង់ផាកពិន័យភ្លាម (មានវីដេអូ)

    BY Khmernote Media September 11, 2022
    ឯកឧត្តម គួច ចំរើន ព្រមានទាំងម្ចាស់សំរាម និងអ្នកដឹកសំរាមមកចាក់ចោលលេីផ្លូវ​នេះ ប្រញាប់ចូលខ្លួន​សារភាពកំហុស​ និង​បង់ផាកពិន័យភ្លាម (មានវីដេអូ)

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានដល់អ្នក ដែលបានយកសំរាមមកចាក់លើផ្លូវឲ្យចូលខ្លួនសារភាពកំហុស និងទទួលការផាកពិន័យ ចំពោះទង្វើរបស់ខ្លួន។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបសឯកឧត្តមបានឲ្យដឹងដូច្នេះថា៖

    «អំពេីអាក្រក់​ ដឹកសំរាមមកចាក់លេីផ្លូវ​ ។ សូមប្រញាប់ចូលខ្លួន​ សារភាពកំហុស​ និង​បង់ផាកពិន័យ​ អោយបានមុនម៉ោង​ ១៧:០០​ ថ្ងៃ​ ១៣​-០៩-២២​ នៅមន្ទីរបរិស្ថាន​ បេីមិនចង់អោយចាត់វិធានការ។ ម្ចាស់សំរាម​ និង​ ជនដឹកសំរាមមកចាក់ចោល​ ត្រូវមានការទទួលខុសត្រូវ​»

    Share This Post: