ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យប្តូរឈ្មោះសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ប្តូរមកជា សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ វិញ
BY Khmernote Media
September 12, 2022
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការប្ដូរឈ្មោះ “សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ” ត្រូវបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ”វិញ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ត្រូវប្ដូរឈ្មោះ “សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ” មកជា “សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ” សរសេរជាអក្សរកាត់ថា ស.ជ.ជ.ក និងជាភាសាអង់គ្លេស “National University of Chea Sim Kamchaymear” សរសេរជាអក្សរកាត់ថា NUCK វិញ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ៕





ប្រភព៖ Sar Sokha