ផ្អើលទាំងកណ្តាលយប់! ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែង ហើយឆេះរាលដាលដល់ផ្ទះអ្នកជិតទៀត ស្ថិតនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១២:២៥ នាទីយប់ រំលងអាធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងសិ្ថតនៅតាមបណ្តោយផ្លូវ៥៣BT ផ្ទះលេខ ៤៨១ ក្រុម ១៧ ភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

+ ទី១ ម្ចាស់ទីតាំងឈ្មោះ : ទឹម សឿន ភេទ ស្រី អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
+ ទី២ ម្ចាស់ឈ្មោះ: ឈីវ គឹមឡៅ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅក្រសួងសាធារណៈការ ។
– ប្រភេទសំណង់: ថ្មបេតុងទំហំ ៤,៦ x ១៤ ម៉ែត្រ ។
- ខូចខាតសម្ភារៈ ឆេះខូចខាតសំភារៈអស់ទាំងស្រុងនឹងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងខូចខាតប្រហែល៥០ភាគរយ ។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្ដង ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៦ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ រថយន្ត ស្មើរនឹង ២៤ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍:
- រថយន្តស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០១:២៥ នាទីយប់ រំលងអាធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ។

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ