លម្អិតករណីអគ្គិភ័យ! ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១១៖០០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបានកើតឡើងនៅផ្ទះលេខ ៤E2 ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ឪម សុធីណា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ឌីហ្សាញ។

+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
– ប្រភេទសំណង់: ថ្មបេតុងប្រក់ស័ង្កសីទំហំ ០៨ម៉ែត្រx ១៨ម៉ែត្រ។
– ខូចខាតសម្ភារប្រើប្រាស់ប្រចាំថៃ្ងជាន់ទី៣អស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ @រថយន្ត ស្មើរនឹង ២៨ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។
– រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មរនឹង ០៨ម៉ែត្រគូប។
– ពន្លត់ចប់ : នៅវេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕










ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ