ទំនេរជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរទៀងលេន) ត្រូវអធិការដ្ឋាននគរបាកខណ្ឌសែនសុនធ្វើការឃាត់ខ្លួនអប់រំ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាកខណ្ឌសែនសុន បានឲ្យដឹងថា ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង១៩ និង៣០នាទី ដោយមានការដឹកនាំដោយប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖

១-ឈ្មោះ ផុល អូន្នី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន)
២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១៦ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
៣-ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៤ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
សម្ភារៈដកហូត បៀរមួយហ៊ូ ។ បច្ចុប្បន្នជនសង្ស័យបានធ្វើកិច្ចសន្យាអប់រំត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ អធិការដ្ឋាននគរបាកខណ្ឌសែនសុន