ព័ត៌មានជាតិ
រយៈពេលត្រឹមតែ ២ថ្ងៃ សមត្ថកិច្ចរាជធានីភ្នំពេញរកឃើញ និងបង្ក្រាបល្បែងស៊ីសងបាន ៣៦ករណី
BY Khmernote Media
September 19, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វើការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់ (ស្រី ៣៥នាក់) (ចិន ១០នាក់ កូរ៉េ ១នាក់ អារ៉ាប់ ១នាក់) ៕



















