PR

ក្រុមហ៊ុនម៉ូតូធំរបស់ Royal Enfield ប្រារព្ធកម្មវិធី ‘One Ride 2022’ ជាលើកទី១១ ផ្តោតលើការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ

BY
Liny Chan
September 21, 2022

● ក្រុមអ្នកជិះម៉ូតូ Royal Enfield ជាង 15000នាក់ បានបង្កើតក្ដីស្រលាញ់រួមគ្នារបស់ពួកគេ តាមរយៈការនាំគ្នាជិះម៉ូតូជុំវិញពិភពលោក និងអ្នកជិះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
● កម្មវិធី One Ride 2022 គឺជាការជិះម៉ូតូដែលដឹកនាំដោយបុព្វហេតុធំបំផុត ផ្តោតលើបេសកកម្មសង្គមរបស់ខ្លួនក្នុងការលើកទឹកចិត្តការអនុវត្ត ‘ការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ’

ភ្នំពេញ, ថ្ងៃទី21 ខែកញ្ញា ឆ្នាំ 2022៖ កាលពីថ្ងៃអាទិត្យ ទី 18 ខែកញ្ញា ប្រទេសនានាជុំវិញពិភពលោកបានបន្លឺសំឡេងនៃម៉ូតូម៉ាក Royal Enfield ខណៈដែលម៉ាកយីហោនេះបានបញ្ចប់ការជិះម៉ូតូម៉ាកល្បីៗជាសាកលរបស់ខ្លួន ដែលអបអរនូវស្មារតីនៃការជិះម៉ូតូ – Royal Enfield ‘One Ride’។ បេសកកម្ម ‘One Ride’ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្នុងគោលបំណងដើម្បីអបអរសម្រាប់អ្នកដែលស្រាលាញ់ ចូលចិត្ត ការជិះម៉ូតូ និងការជិះម៉ូតូម៉ាក Royal Enfield ហើយបេសកកម្មនេះ ត្រូវបានប្រារព្ធជាសកលនៅទូទាំង 50 ប្រទេស។ ការប្រារព្ធកម្មវិធី ‘One Ride’ លើកទី១១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឃើញថា មានអ្នកចូលរួមជិះម៉ូតូច្រើនជាង 15000 មកពីទូទាំងប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានអ្នកអ្នកចូលចិត្តយីហោ Royal Enfield បានចូលរួមជិះរួមគ្នាប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។

‘One Ride’ គឺជា ការ ជិះ ម៉ូតូនាំមុខ ដ៏ ធំ បំផុត របស់ ប្រទេស ឥណ្ឌា ដែល មានការចូលរួមយ៉ាងពិសេស និងមានតែមួយគត់ ពីអ្នក ចូលចិត្ត និងស្រលាញ់ការ ជិះ ម៉ូតូ គ្រប់ វ័យ មកពី តំបន់ ចម្រុះ និង មជ្ឈដ្ឋានសង្គមជាច្រើន។ កម្មវិធីនេះ លើកទឹកចិត្ដអ្នកជិះម៉ូតូឱ្យក្លាយជាភ្នាក់ងារផ្លាស់ប្តូរគំនិតគ្នាដែលពួកគេបានដឹង អំពីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ បញ្ហាប្រឈមក្នុងសហគមន៍ និងឱកាសដើម្បីស្ម័គ្រចិត្ត/គាំទ្រពួកគេសម្រាប់ការបង្កើតឡើងវិញ ឬកសាងភាពធន់នៅក្នុងសហគមន៍មូលដ្ឋាន។ ប្រធានបទសម្រាប់ឆ្នាំនេះ ‘One World | One Mission | One Ride’ ត្រូវបានចាក់ឫសយ៉ាងជ្រៅឆ្ពោះទៅរកបេសកកម្មសង្គមរបស់ Royal Enfield ក្នុងការលើកទឹកចិត្តដល់ការអនុវត្តការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Royal Enfield បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកទឹកចិត្តអ្នកបើកបរឱ្យធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ ជាពិសេសជាមួយនឹងការជិះម៉ូតូទៅកាន់តំបន់ Ladakh ដែលជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ នេះគឺជាផ្នែកមួយនៃកម្មវិធីធំជាងគេរបស់ Royal Enfield លើការលើកកម្ពស់ការធ្វើដំណើរប្រកបដោយទំនួលខុសត្រូវ និងធ្វើការជាមួយសហគមន៍មូលដ្ឋាននៅតាមគោលដៅនានាដែលត្រូវបានអ្នកបើកបរទៅជាញឹកញាប់។ ហើយថ្មីៗនេះ UNESCO និង Royal Enfield បានបង្កើតភាពជាដៃគូតែមួយគត់ដើម្បីលើកកម្ពស់ និងការពារបេតិកភណ្ឌវប្បធម៌អរូបីនៃប្រទេសឥណ្ឌា ដោយចាប់ផ្តើមពីភ្នំហិមាល័យ។ បេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Royal Enfield កំពុងធ្វើការឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការកសាងសហគមន៍ដែលមានភាពធន់។

បេសកកម្ម ‘One Ride’ ឆ្នាំនេះ បានឃើញការចូលរួមពីអ្នកបើកបរជាង 15000 នាក់ មកពីទូទាំង 500 ទីក្រុងឥណ្ឌា រួមទាំងទីក្រុង Delhi, Bangalore, Pune, Chennai, Goa, Indore, Guwahati, Leh និងផ្សេងៗទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុន Royal Enfield បានរៀបចំកម្មវិធី ‘One Ride’ ជាមួយនឹងស្មារតីដូចគ្នានៅទូទាំង 50 ប្រទេសជុំវិញពិភពលោក ក្នុងនោះរួមមាន អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ ម៉ិកស៊ិក ប៉េរូ ឈីលី អេក្វាឌ័រ បារាំង អ៊ុយរូហ្គាយ កូស្តារីកា ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស អូស្ត្រាលី កូរ៉េ ជប៉ុន សិង្ហបុរី អេស្ប៉ាញ កម្ពុជា ថៃ ប្រេស៊ីល ឌូបៃ បារាំង ហ្វីលីពីន អ៊ីតាលី និងអាល្លឺម៉ង់ ក្នុងចំណោមប្រទេសដទៃទៀត។

Share This Post: