ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹកខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងស្រែង សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដោយសារបរិមាណទឹកភ្លៀងច្រើនហួសកម្រិត

    BY Khmernote Media September 21, 2022
    មន្ទីរធនធានទឹកខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងស្រែង សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដោយសារបរិមាណទឹកភ្លៀងច្រើនហួសកម្រិត

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពទឹកជំនន់ស្ទឹងស្រែង។

    យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តសៀមរាប ក៏បន្តទទួលរងឥទ្ធិពលនេះផងដែរ។

    មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សៀមរាបសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀមបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: