រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បង្ហាញតារាងពេលវេលាចេញដំណើរពីរាជធានីទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៧ ខែកញ្ញា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ គោលដៅចេញដំណើរពីភ្នំពេញ ទៅតាមបណ្តាខេត្តរួមមាន៖

+ផ្លូវជាតិលេខ១,២ គោលដៅចេញដំណើរនៅផ្លូវ៦០ម៉ែត្រ៖
(ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស)
ភ្នំពេញ-កណ្តាល-ព្រៃវែង
ភ្នំពេញ-កណ្តាល-ស្វាយរៀង
ភ្នំពេញ-កណ្តាល-តាកែវ។
+ផ្លូវជាតិលេខ៣,៤ គោលដៅចេញដំណើរនៅស្ថានីយចំណតរថយន្តផ្លូវ២០០៤ជាប់របងបញ្ជាការដ្ឋាន៖ កងទ័ពអាកាស៖
ភ្នំពេញ-កែប
ភ្នំពេញ-កំពត
ភ្នំពេញ-កំពង់ស្ពឺ
ភ្នំពេញ-ព្រះសីហនុ។
+ផ្លូវជាតិលេខ៥ គោលដៅចេញដំណើរនៅសួនឬស្សីកែវ៖
ភ្នំពេញ-កំពង់ឆ្នាំង
ភ្នំពេញ-ពោធិ៍សាត់
ភ្នំពេញ-បាត់ដំបង
ភ្នំពេញ-បន្ទាយមានជ័យ។
+ផ្លូវជាតិលេខ៦ គោលដៅចេញដំណើរនៅរង្វង់មូលទេពមច្ឆា៖
(ជ្រោយចង្វារ)
ភ្នំពេញ-កំពង់ធំ
ភ្នំពេញ-សៀមរាប។
+ផ្លូវជាតិលេខ៦,៧ គោលដៅចេញដំណើរនៅមុខរាជាយស្ម័យយាន៖
ភ្នំពេញ-កំពង់ចាម
ភ្នំពេញ-ត្បូងឃ្មុំ
ភ្នំពេញ-ក្រចេះ
ភ្នំពេញ-ស្ទឹងត្រែង។
សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធទាំងអស់សប្បាយរីករាយនឹងការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕





