ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបជំនួស! ជនរងគ្រោះទី១ ដែលបានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្រោយត្រូវសមត្ថកិច្ចរឹបអូសបានពីហាងទទួលបញ្ចាំដោយខុសច្បាប់

    BY Khmernote Media September 21, 2022
    រំភើបជំនួស! ជនរងគ្រោះទី១ ដែលបានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្រោយត្រូវសមត្ថកិច្ចរឹបអូសបានពីហាងទទួលបញ្ចាំដោយខុសច្បាប់

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា «អបអរសាទរប្អូនប្រុសជាជនរងគ្រោះទី១ ដែលបានមករកឃើញម៉ូតូរបស់ខ្លួន ប្អូននៅបំពេញនីតិវិធីរួចរាល់ រង់ចាំគោលការណ៍និងពេលប្រគល់ជូនដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ។ ប្អូនប្រុសមាននូវសេចក្តីរំភើបសប្បាយចិត្តខ្លាំងណាស់»

    គួរបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃម៉ូតូរាប់រយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។ ករណីពិនិត្យឃេីញមានភិនភាគម៉ូតូរបស់បងប្អូន​ សូមយកឯកសារពាក់ព័ន្ធច្បាប់ដេីម ទៅឃ្លាំងរក្សាទុក OCIC ជ្រោយចង្វារ៕

    Share This Post: